ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីមានសតិមិនគ្រប់ម្នាក់ខ្យល់គរជួលស្លាប់គួរឲ្យអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលលាម៉ោង១៤និង១៥នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ មានស្ត្រីម្នាក់សតិមិនគ្រប់ បានខ្យល់គរដួលស្លាប់ នៅចំណុចក្រសាំងតាជ ក្នុងភូមិសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកបានឲ្យដឹងថា រាល់ថ្ងៃ ប្រជាពលរដ្នតែងឃើញជនរងគ្រោះ តែងតែដើរនៅរស់នៅឆ្ងាយពីមនុស្សម្នា ដោយសារតែគេដឹងថា គាត់ជាមនុស្សវិកលចរឹក ទើបពុំមាននរណា យកចិត្តទុកដាក់ផ្ដល់បាយទឹក ក្រៅពីសាច់ញាតិនោះទេ ជួនពេលខ្លះគ្មាននរណានៅជិត អត់បាយក៏មាន តែមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ ពុំដឹងទៅណា លុះដល់ម៉ោងបាយមិនឃើញ ក៏ត្រូវបងប្អូនដើររក តែរកមិនឃើញ ក្រោយមកត្រូវបានគេប្រទះឃើញដួលស្លាប់នៅក្នុងគុម្ពោធព្រៃក្បែរភូមិ ក៏រាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ញ៉ាក់ ធឿន ភេទស្រី អាយុ៥១ ឆ្នាំ នៅភូមិ រលួសសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្រោយសមត្ថកិច្ចធ្វើកុសល្យវិច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះនេះ ពិតជាស្លាប់ដោយសារខ្យល់គរមែន ពុំមានករណីឃាតកម្មអ្វីនោះទេ ទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

aa (3) aa (4)


ចែករំលែក៖