ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់តូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយព្យាបាលពុំជាសម្រេចធ្វើអត្ដឃាត

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់សម្រេចចិត្ដចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម ព្រោះតែតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយព្យាបាល ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ផ្នែកកោសល្យវិច័យស្រុកពញាឮបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ពេជ្រ ចន្ធូ ភេទស្រី អាយុ៦៧ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ប្ដីស្រ្ដីរងគ្រោះបានឲ្យដឹងថា កន្លងមកប្រពន្ធ (ស្រ្ដីរងគ្រោះ) មានជំងឺប្រចាំកាយ ហើយតែងរកថ្នាំនិងព្យាបាលដែរ ពុំជាសះស្បើយនោះទេ ហើយកាលពីពេល២ឬ៣ថ្ងៃមុន ប្រពន្ធរបស់គាត់តែនិយាយត្អូញត្អែរថា ចង់តែស្លាប់ ព្រោះមិនចង់ឲ្យកូនលំបាកមើលថែ ។ លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១០នាទី បុរសជាប្ដីជនរងគ្រោះបានដើរទៅក្រោយផ្ទះ ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ភ្លាមនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងធ្វើការរាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុកដើម្បីចុះត្រួតពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញស្រុកពិនិត្យរួច បានបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន រីឯសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖