ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់បានស្លាប់ដោយសារមានជីងឺគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់បានស្លាប់ ដោយសារជំងឺគាំង បេះដូងកាលពីវេលាម៉ោង ១និង២០នាទី ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ ពៅ ពិច ភេទស្រី អាយុ៥១ ឆ្នាំ នៅភួមិជរ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

តាមការបំភ្លឺ: របស់ឈ្មោះឡោឆាយ ជាមេភូមិបានឲ្យដឹងថា ជនរងគ្រោះកន្លងមក ជាមនុស្សមានជំងឺបេះដូង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍សហការជាមួយរដ្ឋអំណាចមូលដ្ឋានចុះពិនិត្យធ្វើកោសល្យវិច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយជំងឺគាំងបេះដូងមែន រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖