ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំៈ បុរសម្នាក់រងរបួសធ្ងន់ ក្រោយពីជិះម៉ូតូទៅបុកពេញទំហឹងលើស្ត្រីចំណាស់ម្នាក់បណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា១៧និង១៥នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះខាងម៉ូតូកូរ៉េ មានឈ្មោះជុំ ផាន អាយុ៥៥ឆ្នាំ ភេទស្រី រស់នៅភូមិ សេរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ បត់ឆ្វេងឆ្លងថ្នល់មិនមើលឆ្វេងស្តាំបណ្តាលជនរងគ្រោះខាងម៉ូតូសង់ ឈ្មោះឃឿន ប៊ុនធឿន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ សេរីសាមគ្គីត្បូង ឃុំ ស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូ ឌ្រីមសង់C125ពណ៏ខ្មៅស្លាកលេខ1J 9865 បើកលើផ្លូវអាទិភាព ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកស្រ្ដីចំណាស់នោះពេញទំហឹងបណ្តាលឲ្យស្លាប់បន្ទាប់ពីបញ្ជួនទៅដល់មន្ទីរពេទ្យកាលម៉ែត ក្រុងភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង​ បញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងម៉ូតូទាំង២គ្រឿង យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសាកសពបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖