ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ជាជនជាតិចិនបើករថយន្តនីសាន់បុករថយន្ត២គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាក នីសាន់បានជ្រុលទៅបុករថយន្តឡិចស៊ី៣៣០ ហើយរុញទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស មិនមានស្លាកលេខ ក្នុងល្បឿនលឿនខ្លាំងពេកចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុក រថយន្តឡិចស៊ីស ៣៣០ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7521 ដែលកំពុងឈប់ស្តុប ហើយរុញទៅបុកនិងរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-0941 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហើយម្ចាស់រថយន្តបង្កជាស្ត្រីជនជាតិចិនបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល តែមួយសន្ទុះក្រោយមានអ្នកតំណាងចូលមកដោះស្រាយ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាហើយម្ចាស់ភាគីខាងបង្កចេញថ្លៃសងខូចខាតរថយន្តដើម្បីបញ្ចប់រឿងផងដែរ៕ ស រស្មី


ចែករំលែក៖