ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ជួញដូរគ្រឿងញៀន ត្រូវនគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ៖ លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដឹកនាំកម្លាំងបន្តស្រាវជ្រាវ ក្រុមមុខសញ្ញាណចែកចាយនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់ ផ្លូវរថភ្លើងកាលពីវេលាម៉ោង២០និង២០នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឡាច សុភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លាចំនួន២០កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន ) និងទូរសព្ទដៃម៉ាក Samsung ពណ៍ស ចំនួន០១គ្រឿង មានលេខ០៦៩៧២៣៧៨៧។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖