ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់សង្ស័យមិត្តប្រុសសម្លាប់នៅក្នុងបងន្ទប់ផ្ទះសំណាក់ដួងច័ន្ទ២

ចែករំលែក៖

ភ្នំពេញ: ស្រ្តីម្នាក់អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ដួងច័ន្ទ២ មានការភ្ញាក់ផ្អើលតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ លេខ៥០២E និង៥០២F តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីពីម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ បានប្រាប់ សមត្ថកិច្ច ឲ្យដឹងថា មានគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់នេះ បានមកជួលស្នាក់នៅផ្ទះ សំណាក់ ដួងច័ន្ទ២ របស់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ។

គាត់បានបន្តថា លុះដល់ព្រឹក ក៏បុរសដែលមកជាមួយស្រ្តីរងគ្រោះខាងលើ ក៏បានជិះម៉ូតូមួយគ្រឿងម៉ាហុងដា c125 បានជិះចេញទៅបាត់តែម្តង មិនឃើញត្រឡប់មកវិញឡើយ រហូតនៅវេលាម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះដេកមិនងើប ក៏មានការសង្ស័យក៏បានស្រែកហៅ ទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ ធ្វើឲ្យមានការភិតភ័យយ៉ាងខ្លាំង ក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល ។

បច្ចប្បន្ន សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ និងមិនទាន់បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអីនោះទេ តែប្រជាពលរដ្ឋរស់នៅក្បែរសង្ស័យថា ជារឿងឃាតកម្ម៕ ស រស្មី


ចែករំលែក៖