ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីរងគ្រោះដោយការប៉ុនប៉ងរំលោភសេពសន្ថវៈបានប្តឹងព្រះរាជអាជ្ញារងទៅ ACU

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានដាក់ ពាក្យបណ្តឹងមកកាន់សាលាដំបូងរាជធានី ភ្នំពេញចោទយុវជនសង្ស័យម្នាក់ពីបទប៉ុន ប៉ង រំលោភ ប៉ុន្តែនាងបានបង្ហាញការខកចិត្ត ដែលតំណាងអយ្យការលោក ចែ សុង លើកយកតែករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនមកដោះស្រាយទៅវិញ ។

បន្ទាប់ពីទទួលភាពអយុត្តិធម៌មកនារី រងគ្រោះបានអះអាងថា នឹងប្តឹងពីភាពមិនប្រក្រតីនៃចំណាត់ការរបស់លោកព្រះរាជ អាជ្ញារង ចែ សុង នេះទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយនាពេលឆាប់ៗខាងមុខនេះ ។

ពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះបានដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ ពីលោក ចែ សុង បានប្រគល់ភាពអយុត្តិ ធម៌ដល់នាងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧ ដោយចោទជនសង្ស័យនោះត្រឹមបទប្រើប្រាស់គ្រឿងញៀន ។

យ៉ាងណាបន្ទាប់ពីសារព័ត៌មានជាច្រើនបានចុះផ្សាយពីស្រ្តីរងគ្រោះដែលបានត្អូញត្អែរពីភាពអយុត្តិធម៌ផ្តល់ឲ្យដោយលោកព្រះរាជអាជ្ញារង ចែ សុងនោះ នារីរងគ្រោះថា នឹងមិនសុខចិត្តចំពោះការសម្រេចសេចក្តីនេះទេ ហើយស្រ្តីរងគ្រោះក៏មិនត្រូវការប្តឹងឧទ្ធរណ៍ចំពោះករណីមិនប្រក្រតីនេះដែរ តែចាំបាច់ត្រូវប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ។

ភាពអយុត្តិធម៌នេះបាននាំឲ្យស្រ្តីរងគ្រោះប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុក រលួយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោក ចែ សុង បានសម្រេចមិនចោទប្រកាន់ជនសង្ស័យពីបទប៉ុនប៉ងរំលោភ សេពសន្ថវៈកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧នោះ។ លុះដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ទើបលោក ចែ សុង បានចេញដីកាកោះហៅនារីរងគ្រោះក្នុងអំពើប៉ុនប៉ង រំលោកសេពសន្ថវៈឲ្យចូលបំភ្លឺពីដំណើរ រឿងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរសៀល ។

សូមរំលឹកថា លោក ចែ សុង កាលពីថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៧ បានចេញដីកាកោះហៅជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីឲ្យមកឆ្លើយបំភ្លឺពីហេតុការណ៍នោះ បន្ទាប់ពីព្រះរាជអាជ្ញាបានសម្រេចបញ្ជូន ជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនដោយមិនបានពិនិត្យលើអង្គហេតុប៉ុនប៉ង ចាប់រំលោភ ។

ការតវ៉ារបស់នារីរងគ្រោះបានធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅ ល្ងាចថ្ងៃទី១២ ខែសីហា នៅពេលដែលរូបនាងទទួលដំណឹងពីនគរបាលថា ព្រះរាជ អាជ្ញាសម្រេចបញ្ជូនឈ្មោះ ជួន ចាន់រី អាយុ ៣២ឆ្នាំ មុខរបរជាអង្គរក្ស មានទីលំនៅផ្ទះ លេខ៥សេ ផ្លូវទី៣ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យទៅមណ្ឌលបន្សាបគ្រឿងញៀនដោយមិនពិនិត្យលើរឿងក្ដីប៉ុនប៉ង រំលោភសេពសន្ថវៈ ។

ជនសង្ស័យត្រូវបាននគរបាលខណ្ឌ ៧មករាឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានការស្រែកឆោឡោ ពីនារីរងគ្រោះម្នាក់ចោទប្រកាន់ជនសង្ស័យ ថា ចាប់រូបនាងរំលោភសេពសន្ថវៈតែមិនបានសម្រេចនៅផ្ទះលេខ១១៨EL ជាន់ទី ១ ផ្លូវលេខ២៤២កែងផ្លូវលេខ១៦៣ ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ក្រោយសាកសួររួចនគរបាលបានបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ រហូតដល់ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៧ ស្រាប់តែលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌល បន្សាបគ្រឿងញៀនទៅវិញ ។

ពាក់ព័ន្ធករណីនេះនារីរងគ្រោះបាន បញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះជួន ចាន់រី ជាសង្សារប្អូនស្រីនាងធ្លាប់ មកលេងផ្ទះហូបបាយងូតទឹកដោយហេតុ ថា ពួកគេរស់នៅដូចប្ដីប្រពន្ធទៅហើយ។ នៅថ្ងៃកើតហេតុជនសង្ស័យបានឡើងមកលើផ្ទះនាងចូលទៅងូតទឹកដូចធម្មតា តែ ពេលនោះប្អូននាងមិននៅផ្ទះទេ ។

នារីរងគ្រោះបន្តថា បន្ទាប់មកឈ្មោះ ជួន ចាន់រី បានទៅយកស្រាបៀរមួយកំប៉ុង មកផឹក។ ចំណែកខ្លួននាងបានដើរទៅរៀប ចំអីវ៉ាន់ក្នុងបន្ទប់ដោយមិនទាន់ទាំងបានបិទទ្វារផង ស្រាប់តែជនសង្ស័យបានស្ទុះចូលមកប្រតាយប្រតប់គ្នាប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនាង។ ពេលនោះនាងបានរើ បម្រះរួចហើយរត់ចេញមកខាងក្រៅស្រែកឆោឡោឲ្យគេជួយតែម្តងទើបមានអ្នកជិតខាងទូរស័ព្ទប្ដឹងនគរបាលឲ្យមកឃាត់ខ្លួនជន សង្ស័យនៅលើផ្ទះក្នុងពេលនោះតែម្តង ។

ពាក់ព័ន្ធនឹងការបញ្ជូនជនសង្ស័យឈ្មោះ ជួន ចាន់រី ទៅមណ្ឌលបន្សាបគ្រឿងញៀន នេះនារីរងគ្រោះចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់រូបនាងជាទីបំផុត ព្រោះនាងប្ដឹង ជនសង្ស័យពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ បែរជាលោកព្រះរាជអាជ្ញាពិនិត្យលើជន សង្ស័យតែពីករណីញៀនថ្នាំទៅវិញ ។

ភាពមិនប្រក្រតីខាងលើលោក ចែ សុង ព្រះរាជអាជ្ញារងទទួលចាត់ការសំណុំរឿងនេះបានប្រាប់អ្នកសារព័ត៌មានថា មិនមានការប៉ុនប៉ងរំលោភសេពសន្ថវៈទេ តែជនសង្ស័យមានសារធាតុញៀនតាមរយៈការធ្វើតេស្តរកសារធាតុញៀនទើបលោក សម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌល បន្សាបគ្រឿងញៀន ។

ក្រោយពីដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយស្រ្តីរងគ្រោះក្រោមអំពើប៉ុនប៉ងចាប់រំលោភសេពសន្ថវៈរូបនេះបានបង្ហាញក្តីសង្ឃឹមថា អង្គភាព ប្រឆាំងអំពើពុករលួយនឹងផ្តល់យុត្តិធម៌ពិតប្រាកដដល់នាង។ នៅថ្ងៃទី២៣ ខែសីហា នេះជនរងគ្រោះក៏នឹងត្រូវចូលបំភ្លឺករណី ប៉ុនប៉ងរំលោភនេះតាមដីកាលោក ចែ សុង ដែរតែមិនដឹងថាជនរងគ្រោះចូលតាមការកោះហៅនោះឬយ៉ាងណានៅឡើយទេ ៕ ហេង សូរិយា


ចែករំលែក៖