ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ដោយសារព្យុះនៅវៀតណាមកើនឡើងដល់២៩នាក់

ចែករំលែក៖

សម្ពាធទាបបង្កឡើងដោយព្យុះ សុន ទិញ កើតឡើងនៅក្នុងប្រទេសវៀតណាមបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស បាត់ខ្លួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិល បាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុង កំណាច សុនទិញ (Son Tinh) បាន សម្លាប់មនុស្សកើនឡើងដល់ ២៩នាក់ ហើយ ខណៈមនុស្ស៥នាក់ទៀតបាត់ខ្លួន នៅឯតំបន់ភាគកណ្ដាល និងភាគខាងជើង ប្រទេសវៀតណាម។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ២៩នាក់ មាន១៥នាក់ ជាអ្នកស្រុករស់នៅ ក្នុងខេត្តយេនបៃ (Yen Bai), ៦នាក់រស់ នៅក្នុងខេត្តសុនឡា (Son La), ៣នាក់ មកពីខេត្តភូថូ (Phu Tho), ៣នាក់មកពី ខេត្តថាញ់ហាវ (Thanh Hoa) ភាគ កណ្ដាលនៃប្រទេស, ម្នាក់ទៀតមកពីខេត្ត ហាវប៊ិញ (Hoa Bin) និងម្នាក់ទៀតមកពី ខេត្តឡាវកៃ (Lao Cai)។ ចំណែកឯអ្នក បាត់ខ្លួន ៥នាក់ គឺស្ថិតនៅក្នុងខេត្ត Yen Bai និងខេត្ត Phu Tho។

គួរជម្រាបថា បើតាមអាជ្ញាធរវៀត ណាមផ្ទះជាង ២៤០ខ្នងត្រូវបានបំផ្លាញ ហើយ ៦,៩០០ខ្នងត្រូវជន់លិច ខណៈ សត្វពាហនៈ ៦.៥០០ក្បាល និងមាន់ទា ច្រើនជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែប៉ុណ្ណោះ ដីស្រែ ៦.២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង៨១,០០០ហិក តាត្រូវជន់លិចផងដែរ។ អាជ្ញាធរវៀត ណាមបានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំង នឹងរាលដាលទៅភាគខាងត្បូងប្រទេស នៅចុងឆ្នាំ២០១៨៕ ម៉ែវ សាធី


ចែករំលែក៖