ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជាង​២០នាក់ដោយការវាយប្រហារ​បំផ្ទុះគ្រាប់បេកនៅផ្សារ

ចែករំលែក៖

ក្រុមភេរវកម្មនៅក្នុងប្រទេស អ៊ីរ៉ាក់ បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានកើតឡើងក្នុងផ្សារមួយកន្លែង នៅប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សជាច្រើននាក់ ។ មន្ត្រីអ៊ីរ៉ាក់បានបញ្ជាក់ថា ហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនេះ ស្ថិតនៅសង្កាត់ Sadr ជាយក្រុងបាដាដ សម្លាប់មនុស្ស៨នាក់ និង១៥នាក់រងរបួស ។

មន្ត្រីបានអះអាងថា ជនវាយប្រហារបានដាក់គ្រឿងផ្ទុះនៅក្នុងអាវកាក់ ហើយបានបំផ្ទុះកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ ។

មន្ត្រីបានថ្លែងការណ៍ថា មនុស្សជាច្រើននាក់បានរងរបួស និងស្លាប់ ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកនៅផ្សារ Jamilaខាងលើនេះ ។

ប្រជាជនអ៊ីរ៉ាក់ ក្នុងអំឡុងខែនៃរដូវបុណ្យ រ៉ាម៉ាដន នេះ មានការមមាញឹកជាខ្លាំង ។ ប្រជាជនមូស្លីមនៅទីនោះភាគច្រើន ប្រញាប់ក្រោកពីព្រលឹមប្រារព្ធពិធីបុណ្យរហូតទល់តែថ្ងៃលិច ទើបមានដំណើរចាកចេញទៅខាងក្រៅ ដើម្បីសួរសុខទុក្ខញាតិមិត្តរបស់ខ្លួន ។

ភ្នាក់ងារសន្តិសុខអ៊ីរ៉ាក់បានដាក់ពង្រាយជាច្រើននៅតាមរដ្ឋធានី ទីប្រជុំជនសំខាន់ៗដើម្បីទប់ស្កាត់អំពើហិង្សាណាមួយពីក្រុមឧទ្ទាម ដែលព្យាយាមវាយប្រហារចូលកាន់ភូមិឋានប្រជាជន ក៏ដូចវាយប្រហារនៅតាមដងផ្លូវសាធារណៈ តាមតំបន់ចុងកាត់មាត់ញកជាដើម ។ ការវាយប្រហារនៅផ្សារទំនើបកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ គឺជាការវាយប្រហារកម្របំផុតមួយ ដែលកំពុងសាកល្បងលើសមត្ថភាពការពារសន្តិសុខរបស់ប៉ូលិស ទាហានអ៊ីរ៉ាក់ ៕


ចែករំលែក៖