ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស៤នាក់ក្រោយពេលម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖​ យ៉ាងហោចណាស់ ក៏មានបុរស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង​ កាលពីម៉ោង១១យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ខាងលិចកន្លែងលក់សាច់ក្រ​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះស៊ីនដា​ ភេទប្រុស អាយុ២០​ឆ្នាំ​ មុខរបរជាសិស្ស​ មានស្រុកកំណើតនៅភូមិគោកពពេល​ ឃុំលំហាច​ ស្រុកអង្គស្នូល​ ខេត្តកណ្តាល ។ ជិះម៉ូតូម៉ាកហុងឌ្រឹមសង់ សេរីឆ្នាំ​ ២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1CT 7890 ឌុបគ្នា២នាក់ទៀតរបួសធ្ងន់ ។ ចំណែកម្ខាងទៀត ម៉ាកហុងដា ឌ្រឹមសង់​ស៊េរី ឆ្នាំ២០១៧​ ពណ៌ខ្មៅ​ពាក់ស្លាកលេខ ភ្នំពេញ 1FL 7684 បើកបរដោយឈ្មោះហែម ស៊ីនណាន​ ភេទប្រុស អាយុ៣៣​ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅជិតសាលាស្រុកអង្គស្នួល​ ខេត្តកណ្តាល​ មានស្រុកកំណើតនៅភូមិ បឹងស្នោ​ ឃុំល្វា​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឌ្រឹម​ ស៊េរី ឆ្នាំ២០១៦​ ជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ឌ្រឹម សង់ស៊េរីឆ្នាំ២០១៥​ បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយបុរស២នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស៊េរីឆ្នាំ២០១៥ ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងរបួស២នាក់ ចំណែកម៉ូតូសង់ស៊េរីឆ្នាំ២០១៦វិញ ស្លាប់ម្នាក់។ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖