ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស ដោយការផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប

ចែករំលែក៖

ក្រុមភេរវកម្ម បានវាយប្រហារបំផ្ទុះគ្រាប់បែកនៅទីក្រុង កៃរ៉ូប្រទេស​អេហ្ស៊ីប ​បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ៥នាក់ ក្នុងនោះមានប៉ូលិស២នាក់ ។

ក្រសួងមហាផ្ទៃអេហ្ស៊ីបបានឲ្យប្រភពស៊ីនហួ ដឹងកាលពីថ្ងៃទី១៨ ខែកុម្ភៈថា ភេរវរករ ម្នាក់ស្លាប់ និងប៉ូលិស២នាក់ ក៏បាត់បង់ជីវិតផងដែរ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅក្នុងទីក្រុង Cairo ។ ការផ្ទុះគ្រាប់បែកបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅពេលដែលកងកម្លាំងប៉ូលិសបានឡោមព័ទ្ធ និងចាប់ខ្លួនភេរវកម្នាក់ដែលមានគ្រាប់បែកលាក់នៅជាប់នឹងខ្លួន ។ ប៉ូលិស៣នាក់ទៀត បានរងរបួសផងដែរ ។

អំពើភេរវកម្មនៅក្នុងប្រទេសអេហ្ស៊ីប បានកើតមានបន្តបន្ទាប់ ក្រោយកងកម្លាំងយោធាដែលដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតី មូហាម៉ាត ម៉ូស៊ី សាសនាអិស្លាមនិយម ខែកក្កដា ឆ្នាំ២០១៣ ។ ការវាយប្រហារភេរវកម្មនោះ គឺជាការសងសឹករដ្ឋាភិបាលយោធា ដែលកាលថ្មីៗនេះ រារាំងមិនឲ្យក្រុមគណបក្សបងប្អូនអិស្លាម ចូលប្រឡូកនយោបាយជាដើម ។

ភាគច្រើនភេរវកម្មតែងកើតមាននៅខេត្ត North Sinai និងរដ្ឋធានី Cairo សម្តៅលើជនភាគតិច Coptic ការបំផ្ទុះគ្រាប់បែកនៅតាមព្រះវិហារ និងការបាញ់ប្រហារជាដើម ៕


ចែករំលែក៖