ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ប្តី ប្រពន្ធរងរបួស ដោយសារ រថយន្តដឹកចេក បើកបុក

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួស ខណៈបើករ៉ឺម៉កឆ្លងផ្លូវទៅលក់ បាយត្រូវរថយន្តបើកបុកពេញ ទំហឹងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចខាងកើតផ្លូវរថភ្លើង តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះ ទឹម​ សុភាន់​ ភេទប្រុស អាយុ៣៦ឆ្នាំ​ មុខរបរលក់បាយ​ មានស្រុកកំណើតនៅភូមិព្រៃមូល​ ឃុំព្រែកពោធិ៍​ ស្រុកទ្រាំង​ ខេត្តតាកែវ ។ ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញ រ៉ឺម៉កលក់បាយបើកបរដោយ បុរសម្នាក់ និងរួមដំណើរជាមួយប្រពន្ធ ធ្វើដំណើរតាមដងផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចបំណងទៅលក់នៅមុខរោងចក្រហើយ បានឆ្លងផ្លូវស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ​ ពណ៌​ស​ ពាក់ស្លាកលេខបាត់ដំបង​ 3A 2081 ដឹកចេកធ្វើដំណើរក្នុងទិស ដៅពីលិចទៅកើត ក្នុងល្បឿនលឿនជ្រុល បុកពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ប្រពន្ធរងរបួស ។

ក្រោយពេលកើតហេតុរថយន្ត បង្កបានព្យាយាមបើករត់ ប្រហែល១០០ម៉ែត្រទើបឈប់ម្ចាស់ចុះរត់បាត់ត្រូវបានសមត្ថកិច្ចមូលទំនាក់ទំនងទៅជំនាញវាស់វែង យករថយន្ត និងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖