ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូទ័របូមទឹកភ្លៀងចេញពីផ្ទះឆ្លងចរន្តឆក់ប្ដី ប្រពន្ធទៅជួយស្លាប់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាប្ដីនិងប្រពន្ធបានបាត់ បង់ជីវិតក្នុងផ្ទះយ៉ាងអាណោចអាធ័មបន្ទាប់ ពីផ្ទះរបស់គាត់លិចលង់ដោយទឹកភ្លៀង ហើយបានយកម៉ូទ័រទៅបូមទឹករដោះចេញពីក្នុងផ្ទះត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ទាំង២នាក់ ដែលការបាត់បង់ជីវិតនេះមិនដឹងថា កើតមានតាំងពីម៉ោងប៉ុន្មាននោះទេ។ លុះពេលប្រជាពលរដ្ឋប្រទះឃើញនាំគ្នាឆោឡោនៅម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ រួចនាំគ្នាដឹកទៅកាន់ មន្ទីរពេទ្យ តែទៅដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះទាំង២នាកប្ដីប្រពន្ធបានបាត់បង់ ជីវិតទៅហើយ ។

ហេតុការណ៍កើតឡើងនៅផ្លូវលំ ក្រុម ២ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បន្ទាប់ពីអ្នកបើករថយន្ត ដឹកដីម្នាក់បានប្រទះឃើញជនរងគ្រោះទាំង ២នាក់ដេកស្លាប់ក្នុងផ្ទះស្រែកឲ្យអ្នកភូមិទៅជួយមើល ព្រោះឃើញកំពុងដេកក្នុង ផ្ទះលិចទឹកទាំង២នាក់ប្តីប្រពន្ធដោយមិន ដឹងមូលហេតុ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតដោយសារឆ្លងចរន្តម៉ូទ័រទាំង២នាក់នេះ ប្តីឈ្មោះ អៀ ហាក់ អាយុ៥៦ ឆ្នាំ មុខរបរព្រូរថយន្ត និងប្រពន្ធឈ្មោះ ពឹង ស្រ៊ុន អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានកូន ៤នាក់រស់នៅក្នុងបន្ទុក ។

តាមសាក្សីជាកម្មករសំណង់ម្នាក់រស់ នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅ វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃកើត ហេតុរូបគាត់កំពុងផឹកស្រាសជាមួយកម្មករ សំណង់២-៣នាក់ទៀត ហើយគ្រានោះ ស្រាប់តែមានអ្នកបើកបររថយន្តដឹកដីម្នាក់ បើកកាត់ពីមុខផ្ទះស្រែកប្រាប់គាត់ថា ទៅ ជួយមើលក្នុងផ្ទះនេះផង(ចង្អុលប្រាប់) ព្រោះឃើញមានមនុស្សប្រុសស្រី២នាក់ ដេកក្នុងទឹកមិនដឹងជាមានមូលហេតុអ្វី ឡើយ។ ភ្លាមនោះរូបគាត់និងកម្ម​ករសំណង់ ឯទៀតបាននាំគ្នាទៅមើលនៅមុខផ្ទះ ស្រាប់តែឃើញជនរងគ្រោះទាំង២នាក់ ដេកក្នុងទឹកធ្វើឲ្យមានភាពឆោឡោឡើង ហើយនាំគ្នាសន្និដ្ឋានថា អាចឆ្លងចរន្តអគ្គិ សនីឆក់ទាំង២នាក់ប្តីប្រពន្ធ ទើបនាំគ្នាយក ឈើទៅឆ្កឹះខ្សែភ្លើងចេញពីព្រី ។ បន្ទាប់មក ដោយមិនទាន់អស់ចិត្ត ព្រោះខ្លាចមានចរន្ត អគ្គិសនីផ្សេងទៀតឆ្លងនៅឡើយក៏ចាប់ កូនឆ្កែមួយក្បាលបោះចូលទៅក្នុងទឹកក្បែរ ម្ចាស់ផ្ទះដើម្បីស្ទង់មើល តើមានចរន្តអគ្គិ សនីឆ្លងទៀតដែរឫអត់? លុះពេលកូនឆ្កែ មិនមានចរន្តអគ្គិសនីឆក់ ទើបនាំគ្នាហ៊ាន ចូលទៅលើកជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធដឹកទៅកាន់គ្លីនិកឯកជន ប៉ុន្តែពេល ទៅដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ។

ពុំមានសាក្សីណាម្នាក់បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវចរន្តម៉ូទ័រ ឆក់ស្លាប់តាំងពីពេលណានោះទេ តែសមត្ថ កិច្ចអាចសន្និដ្ឋានជំហានដំបូងថា ជនរង គ្រោះស្លាប់មុនពេលអ្នកជិតខាងដឹងរយៈ ពេលជាងកន្លះម៉ោងទៅហើយៗការស្លាប់ នេះទំនងជាដំបូងឆក់ប្តីដួលកប់ក្នុងទឹក ហើយពេលឃើញដូច្នេះប្រពន្ធបានចូល ទៅជួយក៏ឆក់ទាំង២នាក់ស្លាប់តែម្តង។

បន្ទាប់មកសពជនរងគ្រោះ២នាក់ប្តី ប្រពន្ធត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ បញ្ជាក់ថា ពិតជាស្លាប់ដោយសារចរន្ត ម៉ូទ័រឆក់ស្លាប់ប្រាកដមែន រួចបានប្រគល់ សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕ សុខាសែនជ័យ

 


ចែករំលែក៖