ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់មួយ របួសធ្ងន់មួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ រយះពេលតែមួយថ្ងៃ មានករណីគ្រោះថ្នាក់ ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ក្មេងប្រុសម្នាក់ទៀត រងរបួសធ្ងន់ រវាងរថយន្តបុកអ្នកថ្មើរជើង និងរថយន្ត បុកអ្នកមានសតិមិនគ្រប់សរសៃប្រសាទ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើង កាលពីថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ នាទីព្រឹក ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2380 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានកៀរប៉ះ និងក្មេងប្រុសម្នាក់ឈ្មោះ ចាន់សារ៉ូរិទ្ធី អាយុ៣ខួប មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែលដើរពីត្បូង ទៅជើងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តស្វាយរៀង ។

ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបានរត់គេចខ្លួនភ្លាមៗ ខណៈសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់។

ករណីទី២ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាចនៅចំណុចភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១០៧ និង១០៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកកុងទឺរន័រ ពណ៌ស លាយខៀវពាក់ស្លាកលេខ ភ្នំពេញ ៣D ០៧៣២អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរស្រាប់តែមានបុរសឈ្មោះ លាក់​ ភឿន អាយុ៤៧ឆ្នាំរស់នៅភូមិត្របែកប្រហោង ឃំុតាសួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ដែលមានសតិមិនគ្រប់) ដើរឆ្លងផ្លូវមិនប្រយត្ន័ ក៏បុកពេញទំហឹងបណ្ដាលឲ្យស្លាប់ និងកន្លែងតែម្ដងចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនភ្លាមៗផងដែរ ។

ចំពោះសាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី និងវាស់វែងអូសយកមធ្យោបាយរថយន្តមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖