ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ នឹងម៉ូតូ មានទិសដៅស្របគ្នា ដែលកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់ ឆន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិក្បាលរមាស ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជិះម៉ូតូម៉ាក ស៊ុយស៊ុយគី លែត ពណ៌ស គ្មានស្លាកលេខ បើកមកពីទិសខាងត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា C125 សេរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-1738 អ្នកបើកបររត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនិតិវិធី រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖