ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់នៅស្រុករមាសហែកដោយសារគ្រោះថ្នាក់ចរាចរណ៏

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗ រីឯប្រុសស្រី៤នាក់ទៀត របួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ ខណៈមេឃកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយសារតែម៉ូតូ២គ្រឿងបើកបញ្ច្រាសបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ផ្លូវលំក្រាលគ្រួសក្រហម ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នកដែលស្លាប់មានឈ្មោះ វ៉ា សេង ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរកសិករ ។

ប្រភពបន្តថា រីឯអ្នករងរបួសធ្ងន់ស្រាលមានឈ្មោះ នី កុសល និងឈ្មោះ ចាន់ ចក្រី ភេទប្រុស អាយុ៤០ឆ្នាំ ដោយអ្នកទាំង៣មានទីលំនៅស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកភាគីម៉ូតូម្ខាងទៀត មានឈ្មោះវ៉ា បេ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសករ និងឈ្មោះ វ៉ា រ៉ូណាដូ ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស ។

ប្រភពបន្តថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាល ស្រុកកំពុងស៊ើបអង្កេត ព្រោះពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង មិនដឹងខាងណាខុសត្រូវនៅឡើយ ៕ យឹម សុថាន


ចែករំលែក៖