ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសស្រាល ធ្ងន់៥នាក់ករណីគ្រោះថ្នាក់ចរាចរណ៍២លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងស្រីម្នាក់អាយុ ៣ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន និងមនុស្សក្មេងចាស់ស្រីប្រុសចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២លើកនៃថ្ងៃតែមួយ។

បើតាមប្រភពព័ត៌ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៤-១៩៥ ស្ថិតក្នុងភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបុរសម្នាក់ឈ្មោះ សៅ ភាព អាយុ ៥៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្រាល) បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ 1F 9310 ធ្វើដំណើរដោយក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃ ខណៈនោះស្រាប់តែមានបុរសម្នាក់ឈ្មោះ បួយ សុខលី អាយុ ៣៨ឆ្នាំ ភេទប្រុស បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើដោយម៉ូតូម៉ាក ស្មាស សេ១១០ សេរីឆ្នាំ២០១៤ ពណ៏ក្រហម ពាក់ស្លាកលេខ 1C 8368 ខណៈកំពុងធ្វើចរាចរស្របទិសគ្នាក៍បានជ្រុលបុកពេញទំហឹង បណ្ដាលឲ្យដួលរដូករណេលនៅលើថ្នល់រងរបួសធ្ងន់ស្រាល ត្រូវបានគេជួយចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថាដោយឡែក៖ នៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃ ខែ ឆ្នាំដដែល នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ រ៉េន ឃីម ស្ថិតក្នុងភូមិបួច្រេស ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត បង្កឡើងដោយឈ្មោះ ស៊ុន វាសនា អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន(ស្រាល) និងអ្នករួមដំណើរឈ្មោះ បឿន តាំងលី អាយុ ១៥ឆ្នាំ ភេទស្រី ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកន្លង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ធ្ងន់) បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 8091 បានធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកស្រ្តីម្នាក់ ដែលគាត់ដើរឆ្លងថ្នល់ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ខណៈនោះចៅស្រីរបស់គាត់បំរុងរត់ឆ្លងថ្នល់តាមទើបរត់បកមកដឹកដៃចៅ ក៍ត្រូបម៉ូតូបុកទាំងយាយទាំតចៅបណ្ដាលឲ្យរបស់ធ្ងន់ ដោយឡែក៖ ចៅស្រីឈ្មោះ សន លីណា អាយុ ៣ឆ្នាំ បញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកានក៍បានស្លាប់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងម៉ូតូចំនួន ៣គ្រឿងទាំង ២ករណីខាងលើ សមត្ថកិច្ចនគរបាលបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖