ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួស៤នាក់ករណីរន្ទះបាញ់នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់បានស្លាប់ ចំណែក៤នាក់ផ្សេងទៀត ក្នុងដែលក្រុមក្មេងទាំងនេះបាននាំគ្នាលេងទឹកភ្លៀង ហើយត្រូវរន្ទះបាញ់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចថា ក្មេងត្រូវរន្ទះបាញ់ ឈ្មោះប៉ាន់ផល្លី ភេទប្រុស អាយុ២ឆ្នាំ ស្លាប់ ២. ឈ្មោះហង្ស ទីណា ភេទប្រុស អាយុ១២ឆ្នាំ រងរបួសធ្ងន់ ៣ .ឈ្មោះហង្ស សំណាង ភេទប្រុស អាយុ៨ឆ្នាំ រងរបួស ៤ .ឈ្មោះ កង សុឃុន ភេទប្រុស អាយុ៨ឆ្នាំ រងរបួសស្រាល និង ៥. ឈ្មោះ សុខ វិចិត្រ ភេទប្រុសអាយុ១០ឆ្នាំ រងរបួសស្រាល ពួកគេទាំង៥នាក់ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើនេះ ។

ប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ មេឃបាននឹងកំពុងធ្លាក់ភ្លៀង និងមានលាយឡំជាមួយខ្យល់ ផ្គរ ពេលនោះក្មេងៗទាំងនេះ អត់បានចូលផ្ទះនោះទេ ហើយនាំគ្នាលេងទឹកភ្លៀង ក្នុងពេលដែលកំពុងលេងនោះ ក៏ស្រាប់តែ មានផ្លេកបន្ទោរ រួចរន្ទះបាញ់ចំក្រុមក្មេងៗទាំងនោះតែម្តង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបាននាំគ្នាចុះមកមើល និងផ្អើលឆោឡោរត់ចេញមកខាងក្រៅនាំយកក្មេងៗ ដែលរងរបួសដឹកតាមរថយន្តយកមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកសាកសព ត្រូវបានម្តាយឪពុកបងប្អូនរៀបចំធ្វើបុណ្យនៅលំនៅឋានតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖