ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ របួសធ្ងន់ និងស្រាល៧នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូក្នុងទិសដៅផ្ទុយគ្នា កាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្លូវចូលអនុវិឡាល័យដំរីជាន់ខ្លា តាមបណ្ដោយផ្លូវជាតិលេខ០៦A ស្ថិតនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ បណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ និងស្រាល៧នាក់។

តាមប្រភពព័ត៌ពីសមត្ថកិច្ចបានឲ្យដឹងថា មានអ្នកបើកបរ ម៉ូតូc១២៥សេរី ០១៣ ពណ៌ខ្មៅ ពាក់ផ្លាក់ស្លាកលេខ ស្វាយរៀង១D ៦០៧៤ អ្នកបើក ឈ្មោះ ងួន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ រងរបួសស្រាល អ្នករួមដំណើរ ឈ្មោះម៉េង គីមណៃ អាយុ ៣៥ឆ្នាំ ជាប្រពន្ធ លក់ដូរ របួសស្រាល ព្រមទាំងកូនចំនួន៤នាក់ របួសស្រាល ៣នាក់ និងស្លាប់១នាក់ ឈ្មោះងួន សុវណ្ណឆៃលាង អាយុ២ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខេត្ត ។

ចំណែកម្ខាងទៀត អ្នកបើកម៉ូតូ សង់ c១២៥ ឈ្មោះ លួន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរធ្វើតុ ទូ រស់នៅភូមិពោធិតាអ៊ុន សង្កត់ស្រយ៉ូវ របួសស្រាល អ្នករួមដំណើរឈ្មោះ ចាន់ ថាវី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រាសាទអណ្ដែត ឃុំមានរិទ្ធិ ស្រុកសណ្តាន់របួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុរីប្រមួលវត្ថុតាងរក្សាទុកការិយាល័យចរាចរណ៍ខេត្តរង់ចាំដំណោះស្រាយជាក្រោយ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖