ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហមចង់បានខ្សែបម្រើ Jame Rodriquez របស់ Real Madrid

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool ជឿជាក់ថានឹងតាមប្រជែងយកីឡាករ Jame Rodriquez ខ្សែបម្រើប្រយុទ្ធរបស់កូឡំប៊ី ដែលកំពុងលេងនៅក្លិបស្តេចស Real Madrid សម្រាប់រដូវកាលក្រោយ ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសចុះផ្សាយកាលពីដើមសប្តាហ៍នេះ។

a

ក្លិបហង្សក្រហមមើលឃើញថា កីឡាកររូបនេះមិនសូវបានបង្ហាញទម្រង់ លេងល្អឡើយពេលកំពុងលេងជាមួយនឹង Real Madrid ហើយសង្ឃឹមយ៉ាងមុតមាំថា កីឡាកររូបនេះ សម្រេចចិត្តមកលេងជាមួយនឹងក្លិបហង្សក្រហមប្រសិន បើក្លិបអាចលេងនៅពានរង្វាន់ Champion League នារដូវកាលក្រោយបាន ។

គួរបញ្ជាក់ថា កីឡាករ James Rodriguez ដែលមានកុងត្រាបច្ចុប្បន្នរហូតទៅដល់ខែមិថុនា ឆ្នាំ២០២០ ជាមួយក្លិប Real Madrid អាចមានតម្លៃប្រមាណចន្លោះពី៦៥លានផោនទៅ៧៥លានផោន។ កីឡាកររូបនេះហាក់មិនបានចូលលេងជាជម្រើសដំបូងឡើយដែលជាហេតុនាំឲ្យរូបគេចង់ផ្លាស់មកកាន់ប្រទេសអង់គ្លេសជាមួយនឹងក្លិបធំៗជាច្រើនដែលត្រូវការរូបគេសម្រាប់រដូវកាលក្រោយ ៕ ដេវីត

 


ចែករំលែក៖