ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហមមានសង្ឃឹមខ្ពស់ក្នុងការនាំយកកីឡាករវ័យក្មេង Dembele ពី Dortmund

ចែករំលែក៖

ខ្សែប្រយុទ្ធវ័យក្មេងម្នាក់របស់ក្លិប Dortmund កំពុងតែមានទំនាក់ទំនងយ៉ាងខ្លាំងក្លា ជាមួយនឹងក្លិប Barcelona ប៉ុន្តែទន្ទឹមនឹងគ្នានេះអតីតគ្រូបង្វឹករបស់ Dortmund លោក Jurgen Klopp ក៏បានចូលរួមក្នុងការប្រជែងយកកីឡាកររូបនេះដែរ ។ គេមិនទាន់ដឹងថាកីឡាកររូបនេះនឹងទៅលេងឲ្យក្លិបណាសម្រាប់រដូវកាលក្រោយ? ប៉ុន្តែអតីតអ្នកចាត់ការ Dortmund លោក Jurgen Klopp កំពុងតែមានសង្ឃឹមខ្ពស់សម្រាប់នាំយកកីឡាកររូបនេះ។

f85f395f46201567a8a3247fc9f01dee

កីឡាករ Dembele មានសញ្ជាតិបារាំង វ័យទើបតែ១៧ឆ្នាំរូបនេះ ទើបតែបានផ្លាស់មកលេងជាមួយនឹងក្លិប Dortmund កាលពីរដូវក្តៅមុន

ប្រភពព័ត៌មានរបស់គេហទំព័រអង់គ្លេសបានផ្សាយថា គ្រូបង្វឹកក្លិបហង្សក្រហម បច្ចុប្បន្ន នឹងអាចទិញយកកីឡាករវ័យក្មេង២រូបដែលមានរួមទាំងកីឡាករ Ousmane Dembele នេះផងដែរ ហើយជឿជាក់ថា លោកនឹងអាចនាំមុខក្នុងការប្រជែងយកឈ្នះទៅលើក្លិបយក្សរបស់អេស្ប៉ាញ Barcelona ក្នុងការផ្លាស់យក កីឡាកររូបនេះមកកាន់ទឹកដី Anfield របស់ហង្សក្រហមឲ្យបាន ។

គួរបញ្ជាក់ថា កីឡាករ Dembele មានសញ្ជាតិបារាំង វ័យទើបតែ១៧ឆ្នាំរូបនេះ ទើបតែបានផ្លាស់មកលេងជាមួយនឹងក្លិប Dortmund កាលពីរដូវក្តៅមុនប៉ុណ្ណោះពីក្លិបអាជីព Rennes នៅលីករបស់ប្រទេសបារាំង។ ទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះកំពុងទាក់ ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបធំៗនៅអឺរ៉ុប ៕ ដេវីត

 


ចែករំលែក៖