ព័ត៌មានទាន់ហេតុការណ៍៖

ហង្ស សុវណ្ណារិទ្ធិ ជួប ព្រាប សុវត្ថិ កក្រើកឆាកតន្ត្រីចុងសប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ ក្រោយទទួលបានការគាំទ្រខ្លាំងក្នុងបទ ជើងមេឃពណ៌ខ្មៅ តារាចម្រៀងប្រុស ហង្ស សុវណ្ណារិទ្ធិ ហក់ចាប់បានការងារច្រៀងតាមឆាកតន្ត្រីធំៗជាច្រើន ។ កាលពីថ្ងៃទីអាទិត្យទី៤ ខែវិច្ឆិកា តារាចម្រៀងរូបនេះ ក៏បានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រីទ្រង់ទ្រាយធំរបស់ភេសជ្ជៈមួយ ដែលប្រមូលផ្តុំដោយតារាល្បីឈ្មោះនៅក្នុងស្រុក ពិសេសគឺតារាចម្រៀងព្រាប សុវត្ថិ ។

តារាចម្រៀងឯករាជ ហង្ស សុវណ្ណារិទ្ធិ បានប្រឹងប្រែងខ្លាំងការផលិតបទចម្រៀងខ្លួនឯងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លទ្ធផលដែលទទួលបានតារាចម្រៀងរូបនេះ ទទួលបានឱកាសច្រើនពីផលិតករ ពិសេសក្នុងកម្មវិធីប្រគំតន្ត្រីតូចធំរបស់ទូរទស្សន៍នានាសម្រាប់ចុងសប្តាហ៍ និងកម្មវិធីតន្ត្រីនៅតាមបណ្តាខេត្តនានាជាច្រើន ។ តារាចម្រៀងដែលមានប្រវត្តិតស៊ូក្នុងឆាកជីវិតរូបនេះ លើកឡើងថា លោកពិតជាសប្បាយចិត្តខ្លាំងគ្រាដែលការខិតខំប្រឹងប្រែងរបស់លោកទទួលបានផ្លែផ្កាច្រើន និងមានឱកាសជួបជាមួយតារារៀបច្បងល្បីៗផងដែរ ។ តារាចម្រៀងរូបនេះ សរសើរលោកព្រាប សុវត្ថិខ្លាំងអំពីសមត្ថភាព និងអត្តចរិករួសរាយរាក់ទាក់ចំពោះលោក និងសិល្បករដទៃ គួរឲ្យយកគំរូតាម។ តារារូបនេះលើកឡើងដែរថា រដូវក្តៅខាងមុខនេះលោកក៏ទទួលបានការងារថ្មីៗបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា តារាចម្រៀង ហង្ស សុវណ្ណារិទ្ធិ បានធ្វើឲ្យទស្សនិកជនស្គាល់ច្រើនតាមរយៈស្នាដៃចម្រៀងផ្ទាល់ខ្លួនជាច្រើនដែលោកខិតខំផលិត ពិសេសការចេញថត MV ថ្មីៗគួរជាទីចាប់អារម្មណ៍ដូចជាបទ សំបុក្រឥតបា និងបទ ជើងមេឃពណ៌ខ្មៅ ជាដើមដែលសុទ្ធសឹងជាបទចម្រៀងឆ្លុះបញ្ចាំងទាំងរឿងរ៉ាវជីវិតកម្សត់ផ្ទាល់ខ្លួន និងរឿងរ៉ាវស្នេហាផងដែរ ៕ វឌ្ឍនា


ចែករំលែក៖