ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡែនឌ័របើកបុករ៉ឺម៉កម៉ូតូក្រឡាប់ របួសធ្ងន់ស្រាល៤ នាក់

ចែករំលែក៖

ភ្នំពេញ: យ៉ាងហោចណាស់មានមនុស្ស៤នាក់ដែលជិះម៉ូតូរ៉ឺម៉កបានបោកទៅនឹងថ្នល់ រងរបួសធ្ងន់និងស្រាល បន្ទាប់ពីមានបុរសម្នាក់បេីករថយន្តម៉ាក ហាយឡែនឌ័រមួយគ្រឿង សង្ស័យស្រវឹង បានបេីកយ៉ាងលឿនទៅបុក យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៩ និង ១៥នាទីយប់ ថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបេីកបររថយន្តម៉ាក ហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-3164 ធ្វើដំណើរតាម បណ្តោយផ្លូវលេខ ៤៧ ក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន។លុះខណ:មកដល់ចំណុចកេីតហេតុ ក៏ជ្រុលចង្កូត ទៅបុករ៉ឺម៉កម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9779 ដែលកំពុងជិះក្នុងទិសដៅបញ្ច្រាសគ្នា ពីជេីងទៅត្បូងពេញទំហឹង បណ្តាលឲ្យ រឺម៉កម៉ូតូក្រឡាប់ហេីយអ្នកដំណេីរជិះនៅលើរ៉ឺម៉កមានបុរស២នាក់ និង ស្ត្រី២នាក់ ធ្លាក់ពីលើរ៉ឺ ម៉កបោកទៅនឹងថ្នល់ រងរបួសធ្ងន់ស្រាល ត្រូវរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ រីឯអ្នកបើករ៉ឺម៉កម៉ូតូសំណាងល្អ លោតចេញទាន់មិនមានរបួសនោះទេ ។ចំណែក រថយន្តរងការខូចខាតកំណាត់មុខផ្នែកខាងឆ្វេង ហើយអ្នកបើកបរ រថយន្តត្រូវបានសមត្ថកិច្ចឃាត់សាកសួរនាំនៅប៉ុស្តិ៍ស្រះចកភ្លាមៗដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះទៅវាស់វែងយករថយន្ដនិងរ៉ឺម៉កម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ ដូនពេញ ដេីម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ប្រាថ្នា


ចែករំលែក៖