ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡែនឌ័រ១គ្រឿងជ្រុលទៅបុកម៉ូតូទាំងកម្រោល របួសធ្ងន់បុរសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានករណីគ្រោះថ្នាក់គួរឲ្យរន្ធត់រវាងរថយន្តហាយឡែនឌ័រ បុកអូសម៉ូតូបើកស្របទិសគ្នាជាង២០ម៉ែត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ អ្នកបើកបរដោយឈ្មោះ ពក យ៉េេន ភេទប្រុស អាយុ៤៩ឆ្នាំ រស់ក្នុងភូមិអង្គាសដី ឃុំតាសួសស្រុស្វាយជ្រំ ខេត្តស្វាយរៀង ដោយធ្វើដំណើរពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ ២AE៦២៣៣ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងកើតទៅលិច ដូចគ្នា មិនដឹងយ៉ាងម៉េច ស្រាប់តែឮសូរសំឡេងលាន់សូរដូចរន្ទះ បណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្រ រីឯមនុស្សបោកក្បាលហូរឈាមសន្លប់នឹងកន្លែង ចំណែករថយន្តបានធ្លាក់ចូលហាវស្រែបុកនឹងគុម្ពោធព្រៃ ។

ប្រភពបន្តថា ក្រោយកើតហេតុ ស្រាប់តែអ្នកបើករថយន្តបើកថយក្រោយត្រឡប់ក្បាលមកទិសខាងកើតវិញទាំងរងរបួសផងដែរ ។

រីឯអ្នករងរបួសត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យ ព្រមទាំងវាស់វែងរកអ្នកបង្កហេតុ និងអូសរថយន្ត និងម៉ូតូមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការតាមក្រោយ ៕ យឹម សុថាន

se (1) se (2) se (3) se (4)


ចែករំលែក៖