ព័ត៌មានទាន់ហេតុការណ៍៖

ហិង្សាដោយចេតនា បុរសម្នាក់បាត់បង់ជីវិតពេលបញ្ជូនដល់គ្លីនិកឯកជន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង២២និង៤៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនាគិតទុកជាមុន មានស្ថានទំងន់ទោស បណ្តាលឲ្យបុរសម្នាក់ ស្លាប់ ខណៈប្រពន្ធជនរងគ្រោះដឹកប្តីរបស់ខ្លួនយកទៅសង្គ្រោះនៅគ្លីនិកឯកជន។

ae (4)

ហេតុការណ៍ខាងលើបានកើតឡើងតាម ពេលវេលាខាងលើ នៅចំណុច ផ្ទះរជួលមួយកន្លែងស្ថិតក្នុង ក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ( ផ្លូវម្នាងសីលា ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍ខាងលើបង្កឡើងដោយជនជាឃាតកដៃដល់ ឈ្មោះ ជ្រិន អួក ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើត ភូមិកំណប់ ឃំុកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( ក្បែរកន្លែងកើតហេតុ )។

ae (1)

ប្រភពខាងលើបានឲ្យដឹងថា ឃាតកខាងលើបានយកដំបងឈើ វាយ ទៅលើជនរងគ្រោះចំផ្ទៃមុខ និងកញ្ជឹងក ជាច្រើនដំបងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើត រួចរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ រីឯជនរងគ្រោះឈ្មោះ ឃុន តាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មាន ស្រុកកំណើត ភូមិចំការកៅស៊ូ ឃំុជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួលទីតាំងខាងលើ ។

ក្រោយកើតហេតុ ម្ចាស់ផ្ទះជួល រាយការណ៍ ទៅ នគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់១ដើម្បីជួយអន្តរាគមន៍ឃាត់ខ្លួនឃាតក ហើយប្រពន្ឋជនរងគ្រោះ ឈ្មោះ នួន ចន្ឋី ភេទស្រី អាយុ ២២ឆ្នាំ បានដឹកយក ជនរងគ្រោះ ជាប្តី មកគ្លីនិក រស្មីកំពង់សោម (888) តែមិនអាចសង្គ្រោះបាន ដោយសាររបួសធ្ងន់ពេកបានដាច់ខ្យល់ខ្យល់ស្លាប់ ។ ប្រពន្ធជនរងគ្រោះក៏ជួល រថយន្តគី្លនិកខាងលើ បញ្ជូនទៅស្រុកកំណើតនៅយប់កើតហេតុតែម្តង ដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ។

ae (3)

ករណីវាយសម្លាប់ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចនគរបាលក្រុង និងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុង កំពុងមមាញឹកស្រាវជ្រាវរកមុខសញ្ញាឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖