ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាវ៉េវសាកកម្លាំងហុងដាសេ១២៥របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ បុរស២នាក់ រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូហុងដាវ៉េវ ពន្លះហុងដាសេ១២៥បញ្ច្រាសទិសគ្នាពេញទំហឹង លាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះខ្វាន់ ស្រីវតន៍ អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខណៈជិះ ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ អត់ស្លាកលេខខូចខាតយ៉ាងដំណំ។ ចំណែភាគីរងគ្រោះម្ខាងទៀតមានឈ្មោះ លឹម ឌី អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ស្លាកលេខ១D.៦៦០៤ ។

តាមសាក្សីបានឲ្យដឹងថា បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៍ខ្មៅ តែម្នាក់ឯង ដោយធ្វើដំណើរ ទិសដៅពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាព ខណៈនោះស្រាប់តែមាន ម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ មួយគ្រឿងទិសដៅបញ្ច្រាសគ្នា ក៏បុកពេញទំហឹងលាន់សូប្រាវធ្វើឲ្យអ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ និងចេញមកមើល ព្រមទាំងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹកអ្នករងរបួសទាំង២នាក់ មកកាន់មន្ទីរពេទ្យខេត្ត និងវាស់វែងរកខុសត្រូវ និងអូសយកមធ្យោបាយម៉ូតូទាំង២គ្រឿងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្ឃ័រដើម្បីចាត់ការបន្ត ៕ យឹម សុថាន


ចែករំលែក៖