ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាស្កូពីបុកម៉ូតូកង់បីលក់ប្រហិតពីក្រោយរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូកង់បីលក់ប្រហិតមួយគ្រឿង ត្រូវបានម៉ូតូជិះដោយយុវជនម្នាក់ប្រើប្រាស់ល្បឿនលឿនបុកពីក្រោយស្របទិសគ្នាយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិបណ្ដាលឲ្យភាគីទាំងសងខាង២នាក់ដួលសន្លប់ស្ដូកនិងកន្លែងរងរបួស ធ្ងន់ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មននៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ននគរបាលស្រុកបានឲ្យដឹងថាយុវជនដែលបង្កហេតុមានឈ្មោះវ៉ាន់ ឌីណា អាយុ ២៥ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណះជិះម៉ូតូ

បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងម៉ាក ហុងដា ស្កូពី ពណ៌ ស ស្លាកលេខស្វាយរៀង 1D 7890 ខូចខាតយ៉ាងដំណំ ។

ចំណែកបុរសបើកម៉ូតូកង់បីលក់ប្រហិតមាន ឈ្មោះ វង់ ធារ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ប្រសូត្រ២ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ ស មួយគ្រឿងដោយធ្វើដំណើរពីទិសខាងលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ ស្រាប់តែទៅបុកម៉ូតូកង់បីលក់ប្រហិត ម៉ាកវវ៉វ ពណ៌ផ្កាឈូក គ្មានស្លាកលេខ ក្នុងទិសដៅស្របទិសគ្នា ពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នករងរបួសទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងវាស់វែងអូសយកមធ្យោបាយទាំង២គ្រឿង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំការដោះ ស្រាយគ្នាតាមផ្លូវច្បាប់ ៕ យឹមសុថាន


ចែករំលែក៖