ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាICON បត់ឆ្វេងមិនប្រយត្ន័បុកជាមួយម៉ូតូ Wave RSX រងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់យុវជន៣នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណះម៉ូតូ ម៉ាក ICON ជិះគ្នា២នាក់ បត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូ ម៉ាក Wave RSX ចាប់ហ្រ្វាំងមិនទាន់បុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែកញា ឆ្នាំ២០១៧ លើផ្លូវបំបែកលេខ ១០៧ ស្ថិតនៅភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានមានឈ្មោះ សាក់ វាសនា អាយុ ១៦ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ចំបក់កោង ឃុំ តាសួស ស្រុក ស្វាយជ្រំ​ និងអ្នករួមដំណើរឈ្មោះ ពុត គង្គារ អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំជាមួយគ្នា ខណៈជិះម៉ូតូម៉ាក ICON ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AL ៤១៧១ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម៉ូតូម្ខាងទៀតមានឈ្មោះ ម៉ាំង ប៊ុនឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងដោយម៉ូតូម៉ាក Wave RSX ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង ១H ០៩០៩ រងការខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានយុវជន២នាក់បានជិះម៉ូតូម៉ាក ICON ពណ៌ខ្មៅធ្វើដំណើរពីលិចទៅកើតលុះដល់ផ្លូវបំបែក ក៏បានបត់ឆ្វេងមិនប្រយ័ត្ន ស្រាប់តែមានម៉ូតូម៉ាក Wave RSX ពណ៌ ស ជិះម្នាក់ឯងក្នុងទិសដៅបញ្ច្រាសគ្នា ក៏បុកពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ ដឹកមកកាន់មន្ទីរពេទ្យព្រមទាំងវាស់វែង និងអូសម៉ូតូទាំង២គ្រឿងមកកាន់អធិការដ្នាននគរបាលក្រុងស្វាយរៀងចាត់ការបន្ត ៕ យឹម សុថាន


ចែករំលែក៖