ព័ត៌មានទាន់ហេតុការណ៍៖

ហុល្លង់តែងតាំងលោក Dick Advocaat ជាគ្រូបង្វឹកជម្រើសជាតិលើកទី៣

ចែករំលែក៖

លោក Dick Advocaat ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើស ជាតិហុល្លង់ជាលើកទី៣។

គ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្រុមមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ឡើងវគ្គ៨ក្រុម World Cup ឆ្នាំ១៩៩៤ និងយូរ៉ូឆ្នាំ២០០៤វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លោក Advocaat នឹងមានលោក Ruud Gullit អតីតខ្សែបម្រើ Chelsea ជាជំនួយការ ដើម្បីមកជំនួសកន្លែងគ្រូបង្វឹកចាស់ Danny Blind ដែលត្រូវបណ្តេញចេញ ក្រោយក្រុមហុល្លង់ប្រកួតចាញ់ប៊ុលហ្គារី២ទល់នឹង០ និងឈរនៅលំដាប់ទី៤ក្នុងពូល នៃវគ្គជម្រុះ World Cup ៕ ដេវីត


ចែករំលែក៖