ព័ត៌មានទាន់ហេតុការណ៍៖

ហៅឲ្យកោសខ្យល់បែរជាតណ្ហាឡើងចាប់រំលោភបានសម្រេច

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យុវជនតណ្ហាក្រាសម្នាក់ បានហៅក្មេងស្រីអាយុ១២ឆ្នាំ មកកោសខ្យល់ឲ្យ ក៏មានអារម្មណ៍រួមភេទ បានធ្វើសកម្មភាព ចាប់រំលោភនាង រហូតបានសម្រេច ក្រោយកើតហេតុ ត្រូវកុមារីរងគ្រោះ ប្រាប់ម្ដាយប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

នគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជី ប៉ាវ អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ក ។

នគរបាលបន្តថា ករណីរំលោភសេពសន្ថវៈនេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ នៅថ្ងៃទី១៦ ខែតុលា ដោយនៅ ពេលនោះ ជនសង្ស័យបានហៅជនរងគ្រោះ មកកោសខ្យល់ឲ្យខ្លួន នៅចំណុចតូបលក់បបរ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ក្រោយកោសខ្យល់រួចជនសង្ស័យបានធ្វើសកម្ម ភាពចាប់រំលោភរហូតបានសម្រេចតែម្ដង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុង កសាង សុំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕ ស សារ៉េត


ចែករំលែក៖