ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនស្រាវជ្រាវព័ត៌មានថា មានក្រុមភេរវកម្ម ទួរគីបង្ហាញវត្តមាននៅប្រទេសនេះ

ចែករំលែក៖

គេហទំព័រ Asiancorrespondent បានផ្សាយថា វិមានប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី១ ខែកក្កដា បានប្រកាសថា កម្លាំងសន្តិសុខ ប្រទេសនេះ កំពុងតែបើកការស្រាវជ្រាវ លើព័ត៌មានថា មានភេរវករមកពីប្រទេសទួរគីបង្ហាញខ្លួននៅក្នុងទឹកដីហ្វីលីពីន។

គេហទំព័រ Inquirer បានផ្សាយថា សកម្មភាព របស់ហ្វីលីពីន កើតឡើងក្រោយពេលអគ្គរដ្ឋទូតទួរគីនៅទីក្រុងម៉ានីល លោក EsraCankorur បញ្ជាក់ថា ក្រុមរបស់ លោកFetullahGulen ជាក្រុមដែលរដ្ឋាភិបាលទួរគីបានចាត់ទុកជាក្រុមភេរវកម្ម និងត្រូវទទួលសុខត្រូវពីការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦ បានបង្កើតទីតាំងឈរជើង នៅលើទឹកដីហ្វីលីពីន។

អ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន លោក Ernesto Abellaបានបញ្ជាក់ថា«កម្លាំងចារកិច្ចប្រទេសនេះ កំពុងតែ ត្រួតពិនិត្យទៅលើព័ត៌មានរបស់ អគ្គរដ្ឋទូតតួគី ដែលអះអាងថា មានភេរវករទួរគីមកដល់ទីនេះ ពិសេស គឺក្រុមរបស់លោក Gulen។ រដ្ឋាភិបាលហ្វីលីពីន ក៏បានបើកការស្រាវជ្រាវទៅលើ ទំនាក់ទំនង រវាងក្រុមភេរវកម្ម និង ក្រុមរបស់លោកGullen ។ លោក បន្តទៀតថា ហ្វីលីពីនកំពុងសហការជាមួយប្រទេសផ្សេងទៀត ក្នុងការប្រឆាំងក្រុមភេរវកម្ម។

នៅក្នុងបទសម្ភាសន៍តាមកញ្ជក់ទូរទស្សន៍ នាពេលកន្លងមក អគ្គរដ្ឋទូតទួរគី ប្រចាំនៅហ្វីលីពីន បានបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេស១ក្នុងចំណោម៥០ប្រទេស ដែល ក្រុមរបស់លោកGulen បង្កើតសាខានៅទីនោះ។

ក្រុមរបស់លោកGulenត្រូវបានគេជឿងជាក់ថាបានបើកសាលារឿនពីរកន្លែងនៅទីក្រុងម៉ានីលនិង មួយកន្លែងទៀត នៅ Zamboanga ។

ប្រសិនបើរកឃើញវត្តមានរបស់ក្រុមភេរវកម្ម បរទេស មកដល់ប្រទេសហ្វីលីពីននោះគឺជាក្តីបារម្ភយ៉ាងខ្លាំង ដល់សុវត្ថភាព សន្តិសុខ នៅតំបន់អាស៊ានទាំងមូល ហើយក្រុមនេះអាចនិងពង្រីកទីតាំង គ្រប់គ្រងនៅលើទឹកដីហ្វីលីពីន។

ចំណែកកម្លាំងទាហានហ្វីលីពីនវិញ មានការទន់ខ្សោយយ៉ាងខ្លាំង ក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម នៅទីក្រុងម៉ារ៉ាវី ។ នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មកន្លងមគទាហាន អាកាសហ្វីលីពីនបានវាយប្រហារច្រឡំ ពីរឡើកមកហើយទៅលើទាហានខ្លួនឯង បណ្តាលឲ្យស្លាប់និងរបួសជាច្រើន ។សកម្មភាពនោះបង្ហាញឲ្យឃើញថា ហ្វីលីពីនមិនមានយុទ្ធសាស្ត្រ នៅក្នុងការធ្វើសង្គ្រាមប្រឆាំងភេរវកម្មឡើយ។

ដូច្នេះ ប្រសិនបើមានក្រុមភែរវកម្មនៅក្រៅប្រទេសមកចូលរួម ហើយមានបទពិសោធខ្ពស់នៅក្នុងការធ្វើសង្គ្រាមនោះទាហានហ្វីលីពីនពិបាកក្នុងការយកឈ្នះ ហើយអាចនិងបាត់បង់ទឹកដីជាបន្ទទៀត៕ ម៉ែវ សាធី


ចែករំលែក៖