ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកសម្តេចតេជោ៖ យើងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧​ ខែឧសភា សម្តេចតេជោបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថាៈ យើងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ។

សម្តេចបញ្ជាក់ថា៖ «“គណបក្សប្រជាជនកម្ពុជា” គឺទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋនៅទូទាំងប្រទេសច្រើនលើសលុបបំផុត។ ព្រោះគណបក្សយើង ជាគណបក្សរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។

ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងប្រទេសរបស់ គណបក្សប្រជាជន ដែលបាន ធ្វើអោយ ”ព្រះរាជាណាចក្រកម្ពុជា”ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម និងការកាប់សម្លាប់ បានក្លាយមក ជាប្រទេសរីកចម្រើនដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ងើបត្រដែតស្មើមុខជាមួយប្រទេសក្នុងតំបន់ និង សហគមអន្តរជាតិ។ កម្ពុជាគ្រប់រូបបានឃើញ និងពេញចិត្តចំពោះលទ្ឋផលនៃដឹកនាំរបស់គណបក្ស ប្រជាជនយើង។

ច្បាស់ណាស់ “គណបក្សប្រជាជនកម្ពុជា” គឺជាគណបក្សដ៏ធំបំផុតរបស់កម្ពុជា មានស្នាដៃដឹកនាំកសាងប្រទេសយ៉ាងច្រើនឥតគណនា។ យើងមិនអាចជឿទុកចិត្តទៅលើបក្សនយោបាយតូចៗ ដែលមិនបានកសាងអ្វីសម្រាប់ប្រទេស ហើយបានតែតែឃោសនា..សន្យាមាត់ទទេថានឹងធ្វើនេះ ធ្វើនោះ….បើជាប់ឆ្នោត (?) តើទុកចិត្តបានត្រង់ណា? គឺមិនអាចទេ!

បងប្អូនចាំច្បាស់ហើយ ការឃោសនារបស់ កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កាលពីឆ្នាំ ១៩៧៥ ដែលបានធ្វើអោយប្រពល រដ្ឋខ្មែរជឿងប់ទាំងស្រុង ថារបបនេះនឹងនាំមកនូវអ្វីល្អៗសម្រាប់ ប្រជា ពលរដ្ឋ…តែក្រោយពីបានអំណាចកាន់ក្នុងដៃហើយគឺមានតែសង្រ្គាមនិងការកាប់សម្លាប់ប៉ុណ្ណោះ ដែលបណ្តាលអោយប្រជាពលរដ្ឋជិត ៣លាន នាក់បានស្លាប់យ៉ាងវេទនាបំផុត។

ដូច្នេះគឺមានតែ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ដែលយើងមានជំនឿទុកចិត្ត និងបោះឆ្នោត អោយ ព្រោះយើងបានដឹង និងបានឃើញច្បាស់នឹងភ្នែកនូវការរីកចម្រើនពិតៗ របស់ប្រទេសជាតិ មកទល់សព្វថ្ងៃនេះ» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖