ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកក្រួសបើកគេចរ៉ឺម៉កកងបីជ្រុលឡើងលើឃឿនសួនច្បារហើយក្រឡាប់ របួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ រ៉ឺម៉កកង់បី​បើកជែង​រថយន្តគ្រឿង ខណៈនោះបង្កឲ្យរថយន្តដឹកក្រួស​ដែលកំពុងបើកបរពីត្បូងទៅជើង​នៅតាមបណ្តោយផ្លូវកប់ស្រូវនោះ​បួងចង្កូតគេចកុំឲ្យបុករ៉ឺម៉កកង់៣នោះ ក៏ជ្រុលចង្កូតឡើងលើឃឿនសួនច្បារ ដាច់កាឡេក្រឡាប់ចាក់ក្រួសចោលពេញផ្លូវ ។

ករណីនេះកើតឡើងកាលពីវេលារសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងរថយន្តដែលជួបគ្រោះថ្នាក់នេះ មានមនុស្ស២នាក់ឪពុក និងកូន រងរបួសស្រាលប៉ុណ្ណោះ ៕ សុខា សែនជ័យ


ចែករំលែក៖