ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកស្រាបៀរក្រុមហ៊ុន LEO បើកបុកម៉ូតូបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ ខណៈជួបនឹងគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយអ្នកបើកបររថយន្តដដឹកស្រាបៀររបស់ក្រុមហ៊ុនLEOបើកក្នុងល្បឿនលឿនហើយជ្រុលទៅបុកយ៉ាងពេញទំហឹង ហើយរថយន្តមិនទាន់អស់ល្បឿនកៀបជាប់ម៉ូតូក្រោមរថយន្តអូសចម្ងាយជាង៣០០ម៉ែត្រ ទើបឈប់សង្ស័យអ្នកបើកបរស្រវឹងស្រា។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងជើងសាលាខណ្ឌសែនសុខ ផ្លូវភ្នំពេញហាណូយ(១០១៩) ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប៉ូលីសបានឲ្យដឹងថា៖ អ្នកបើកបររថយន្តមានឈ្មោះ ជឿន សារ៉ុន ភេទប្រុសអាយុ២៥ឆ្នាំ ស្នា់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ ពុំស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ស្លៀកខោជើងវែង ពណ៌ប្រផេះ ពាក់អាវខូវបោយ ដៃវែងមានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BE3169។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើកហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើ ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវបេតុងឆ្លងទៅផ្លូវភ្នំពេញ ហាណូយ(១០១៩) ហើយក៏បត់ឆ្វងបានបន្តិចស្រាប់តែមានរថយន្តដឹកស្រាបៀរLEO ១គ្រឿងម៉ាកKIA ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2I.0278 បើកបរដោយបុរសខាងលើក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងម៉ូតូនារីរងគ្រោះបណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយអ្នកបើកបរភ័យក៏បន្ថែមល្បឿនបើករត់ទៅមុខទាំងកៀបម៉ូតូជាប់ក្រោមរថយន្តអូសជាង៣០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបររថយន្តបង្កបានចុះរត់តែរត់មិនរួចក៏ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់និងវាយម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

តាមសម្តីរបស់យុវជនម្នាក់ឈ្មោះ នូ យ៉ាណូ អាយុ២៦ឆ្នាំ ជាព្រួឡានបានឲ្យដឹងថា រូបគេទាំង៣នាក់បានដឹកស្រាបៀរទៅដាក់ឲ្យម៉ូយនៅម្តុំខណ្ឌព្រែកព្នៅពេលដាក់រួចក៏នាំគ្នាផឹកស្រាបៀរអស់ម្នាក់២កំប៉ុងអ្នកបើកក៏ផឹកស្រាបៀរនោះអស់២កំប៉ុងដែរ ហើយក៏នាំគ្នាចេញដំណើសំដៅទៅក្រុមហ៊ុនវិញ។ លុះមកដល់ចំណុចកើតហេតុក៏មាននារីម្នាក់បានបើកម៉ូតូពីកើតទៅលិចឆ្លងផ្លូវពេលនោះ តៃកុងឡានបានជាន់ហ្វ្រាំងដែតែហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនឹងម៉ូតូនារីរងគ្រោះតែម្តង។

ក្រោយកើតហេតុ ក៏មាននគរបាលផ្នែកចរាចរខណ្ឌសែនសុខ ចុះមកដល់វាស់វែងយករថយន្ត និងម៉ូតូព្រមទាំងឃាត់អ្នកបើកបររួមនឹងព្រួយកទៅសាកសួនៅអធិការដ្ឋានខណ្ឌនិងប្រគល់ឲ្យទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញមកទទូល។ចំណែកនារីរងគ្រោះត្រូវបានរថយន្តសាមុយរបស់ក្លីនិកឯកជនមកដឹកយកទៅសង្គ្រោះ៕ តុងសីហា


ចែករំលែក៖