ព័ត៌មានទាន់ហេតុការណ៍៖

ឡានបែនដឹកដីបុកពីក្រោយរថយន្តតារាចម្រៀង៣រូបខណៈឈប់រង់ចាំភ្លើងសញ្ញាចរាចរ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង៣រូប មានលោក អ៊ាម វន្នី លោកមាស មុន្នីរាជ និង កញ្ញា សុវត្ថិឌី ធារីកា ខណៈបើករថយន្តមួយគ្រឿងម៉ាក Lexus RX300 កំពុងឈប់រង់ចាំស្តុប ក៏ត្រូវរថយន្តបែនដឹកដីបើកមកបុកពីក្រោយ បណ្តាលឲហតរងការខូចខាត។

ហេតុការណ៍នេះនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្តុបសណ្ឋាគារអេស៊ាង ភេលេស តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីលោក អ៊ាម វន្នី បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបខ្លួនរួមដំណើរជាមួយតារាចម្រៀង២ដួងទៀត ក្នុងនោះ មានលោកមាស មុន្នីរាជ និង កញ្ញា សុវត្ថិឌី ធារីកា ទើបតែចេញមកពីកម្មពិធីនៅអ៊ូតែលសុខា បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2R-4208 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបែនដឹកដីមួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A.0332របស់ក្រុមហ៊ុនរិទ្ធមុន្នីមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតខាងស្ដាំ ។

ក្រោយកើតហេតុ អ្នកតំណាងរថយន្តបែនដឹកដីចេញមុខមកដោះស្រាយជំនួស ដោយព្រមយករថយន្ត Lexus RX300 ទៅជួសជុលឲ្យ តែលោក អ៊ាម វន្នី មិនយល់ព្រម ក៏បានទារជាសំណងប្រាក់៦០០ដុល្លារ ដើម្បីយករថយន្តទៅជួយជុលដោយខ្លួនឯង ដោយប្រាប់ហេតុផលថា លោកគ្មានពេលយករថយន្តទៅជួលជុលទេ ដោយរវល់ពីការងារសិល្បៈ ចាំថ្ងៃណាលោកទំនេរ លោកយកទៅជួសជុលដោយខ្លួនឯង។

ក្រោយភាគីទាំង២និយាយចរចាមិនត្រូវគ្នា ក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករាបានប្រគល់រថយន្តទាំង២គ្រឿងឲ្យទៅការិយាល័យចរាចរណ៍ជើងគោករាជធានី រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕ ស រស្មី

image4 image3 image2 image1 image8 image7 image6 image5


ចែករំលែក៖