ព័ត៌មានទាន់ហេតុការណ៍៖

ឡានម៉ាស្ដាកៀរម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក ម៉ាស្ដា និងម៉ូតូម៉ាក ហុងដាឌ្រីម នៅលើកំណាត់ជាតិលេខ៥ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥,១៩៦ ស្ថិតក្នុងភូមិស្ដុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

អធិការរងទទួលផែនសេនាធិការ និងប៉ុស្ដិ៍រដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងរបួសធ្ងន់ឈ្មោះ ឡាយ នង ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ បច្ចប្បន្ន រស់នៅភូមិ,ឃុំកើតហេតុខាងលើ បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B 8001 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ១គ្រឿងមកកៀរ ខណ:កំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្ដាលឲ្យដួលបោកផ្ទុបនឹងថ្នល់របួសធ្ងន់តែម្ដង។

រថយន្តបង្កម៉ាក ម៉ាស្ដា សេរីឆ្នាំ២០១៧ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AN 7990 អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចបាត់) ។

ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងម៉ូតូ និងរថយន្តមន្រ្តីជំនាញយកទៅរក្សាទុកបណ្ដោះអាសន្ន ៕ ប៉ឹម ពិន


ចែករំលែក៖