ព័ត៌មានទាន់ហេតុការណ៍៖

ឡូយណាស់!ខ្សែប្រយុទ្ធ Roberto Firmino បង្អួតសាក់ និងភរិយាដ៏ស្រស់ស្អាត់

ចែករំលែក៖

តារាបាល់សញ្ជាតិប្រេស៊ីល Roberto Firminoតែងតែល្មើសនឹងវិន័យបាល់ទាត់នៅលើទីលានដោយដោះអាវបង្ហាញសាច់របស់ខ្លួនជាញឹកញាប់ក្នុងប៉ុន្មានរដូវកាល កន្លងមកនេះ។

ក្នុងកំឡុងពេលវិសមកាលFirmino ក៏នៅតែដោះអាវបង្ហាញ រាងកាយរបស់ខ្លួនផងដែរដោយមានរូបសាក់ជាច្រើនពេល ទៅលេងនៅសមុទ្រជាមួយនឹងភរិយាឈ្នោះLarissaនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហមរូបនេះបានចែករំលែក រូបថតផ្អែមល្ហែមជាមួយនឹងភរិយានៅលើបណ្តាញសង្គមInstagram។ អ្វីដែលគេកត់សំគាល់ខ្លាំងនោះគឺរូបសាក់ជាច្រើននៅលើដងខ្លួនរបស់Firmino។

គួរបញ្ជាក់ថាRoberto Firminoមានវ័យ២៥ឆ្នាំបានផ្លាស់ពីក្រុមHoffenheimរបស់អាល្លឺម៉ង់មកកាន់ក្រុមហង្សក្រហមLiverpoolកាលពីឆ្នាំ២០១៥រកបាន២១គ្រាប់ក្នុងចំណោម៦៦ប្រកួត។ រូបគេក៏បានបង្ហាញខ្លួនជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល១៥ដងនិងស៊ុតបាល់បាន៥គ្រាប់ ៕ ដេវីត


ចែករំលែក៖