ព័ត៌មានទាន់ហេតុការណ៍៖

ឡូយមែន! ឪពុកនិងកូនCristiano Ronaldo កាត់សក់ដូចគ្នាម្ល៉េះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldoបានបង្ហោះរូបថតសម្រាកជាមួយនឹងកូនប្រុស Cristiano Jr ដែលមានសក់ដូចគ្នាទៅដល់អ្នកគាំទ្រជាង១០៤លាននាក់លើបណ្តាញ សង្គម Instagram។

កីឡាករដ៏ល្បីល្បាញរបស់ក្លិបReal Madridនេះបានបង្ហោះរូប ភាពដោយសរសេរថា “សម្រាកនិងទស្សនាទេសភាពដ៏ស្រស់ស្អាត” ។

នៅពេលជាមួយគ្នានេះក៏មានព័ត៌មានចចាមអារាមថា Cristiano Ronaldo នឹងក្លាយទៅជាឪពុករបស់កូនភ្លោះ២នាក់ទៀតដែលដាក់ឈ្នោះថា Mateo និង Eva។ ទូរទស្សន៍របស់ប្រទេសព័រទុយហ្គាល់ SIC បានអះអាងថា រឿងនេះនៅជាអាថ៌កំបាំងនៅឡើយមិនទាន់បញ្ចេញឲ្យពិភពលោកដឹងនោះទេ ៕ ដេវីត


ចែករំលែក៖