ព័ត៌មានទាន់ហេតុការណ៍៖

ឡើងផ្ទះជាន់ទី១បម្រុងលួចទ្រព្យសម្បត្តិពលរដ្ឋត្រូវជនរងគ្រោះដឹងខ្លួនទាន់ទូរស័ព្ទប្រាប់អ្នកជិតខាងជួយចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឡើងលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បតិ្ត ប៉ុន្តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ទូរស័ព្ទប្រាប់អ្នកជិតខាង ជួយអន្តរាគមន៍នាំគ្នា ចាប់ក្របួចជាប់តែម្តង ។

ករណីឃាយ់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពី វេលា ម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ៣៤០ ក្រុម៥ ផ្លូវលេខ៥១៨ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ទួលសងែ្ក១ បានជិះល្បាតក្នុងមូលដ្ឋានដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះថន រិទ្ធី ភេទប្រុស អាយុ២២ ឆ្នាំ ស្នាក់នៅភូមិទួលគោក សងា្កត់ទួលសងែ្ក១ មុខរបរកម្មករធើ្វទឹកសុទ្ធ (មានសារធាតុញៀន) ។ សំភារះដកហួតរួមមាន៖ ទូរសព័្ទម៉ាក NOKIA ពណ៍ខៅ្មអិនចុចពិល១គ្រឿង ស៊ីមលេខ016812509 ។ជនរងគ្រោះ ឈ្មោះ មុំ រ៉ានី ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

មន្រ្តីដដែលបន្តទៀតថា នៅថ្ងែទី ១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត ជនសង្ស័យឈ្មោះ ថន រិទ្ធី បានឡើងទៅលើផ្ទះតាមបន្ទប់ជួលជាន់ទី១ ជនសង្ស័យបានរុញទា្វរបង្អួចបន្ទប់ជួលរបស់ឈ្មោះ មុំ រ៉ានី ភេទស្រី អាយុ២៤ឆ្នាំ និងបិទប៉ារ៉ែតភ្លើង រួចចុចពិលទូរសព្ទ័បំភ្លឺចូលក្នុងបន្ទប់ជនរងគ្រោះ ពេលនោះជងរងគ្រោះដឹងខ្លួនក៏បានទូរសព្ទ័ប្រាប់ទៅឈ្មោះ ឈុន ឡេង ភេទស្រី និងឈ្មោះ អ៊ុក មិនា ភេទប្រុស ដែលជួលបន្ទប់នៅជាប់គ្នាឲ្យដឹង រួចឈ្មោះអ៊ុ មិនា បានចេញពីបន្ទប់ខ្លួនក៏ឃើញជនសង្ស័យ ឈរនៅមុខបន្ទប់ រួចស្រែកផ្អើរឆោឡោចោរៗ ដល់អ្នកជិតខាងដេញចាប់បាន ហើយកម្លាំងល្បាតខណ្ឧនិងប៉ុស្តិ៍នៅក្បែរនោះ ជួយធើ្វអន្តរាគមន៍ ឃាត់ជនសង្ស័យឈ្មោះ ថន រិទ្ធី នាំមកកាន់ទីសា្នក់ប៉ុសិ្តធើ្វការសាកសួរតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះថន រិទ្ធី កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖