ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកកីឡាជំរុញឲ្យសមាគម ក្លិប ប្រដាល់គុនខ្មែរ និងសកល ពង្រឹងសមត្ថភាព សម្រាប់ប្រកួតជើងឯកជាតិ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលា កាលពីព្រឹកថ្ងៃទី២ ខែសូហា ឆ្នាំ២០១៧ នៅនាយកដ្ឋានអប់រំកាយ និងកីឡា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានលើកឡើងថា កីឡាប្រដាល់គុនខ្មែរ គឺជាកីឡាប្រពៃណី ដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេសកម្ពុជា ឈរនៅលំដាប់លេខ២ បន្ទាប់ពីកីឡាបាល់ទាត់ ដូច្នេះ សូមលោក លោកស្រី តំណាងសមាគម ក្លិប ទូទាMង២៥រាជធានី ខេត្ត និងក្រសួងចំនួន២ ទៀត ត្រូវយកចិត្តទុកដាក់បង្កើតក្លិបបន្ថែម ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨នេះ។

លោក ម៉ិល ការដូ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងតាមរយៈសារតេឡេក្រោម មកភ្នាក់ងារយកព័ត៌មានកាសែត និងគេហទំព័រ នគរវត្តថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព សមាគម ក្លិប និងផ្សព្វផ្សាយ អំពីការងារ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សកល ជូនដល់សមាជិក ក្នុងក្របខណ្ឌទូទាំងប្រទេស បំណងបញ្ជ្រាប់ចំណេះដឹងថ្មីៗបន្ថែមដល់គ្រូ ឬតំណាងសមាគម ក្លិប ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ប្រកដដោយនិរន្តរភាព ក្នុងន័យដណ្តើមយកឧត្តមភាព ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសកល លោក អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា៖កីឡាដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេស គឺ កីឡាបាល់ទាត់ហើយកីឡាប្រដាល់គុនខ្មែរបានឈរនៅលេខរឿងទី២នាបច្ចុប្បន្ន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទាំងប្រទេស។

លោកអគ្គនាយបានសង្កត់ធ្ងន់ថា ទន្ទឹមនិងការទទួលបានការគាំទ្រនេះដែរ លោក លោកស្រី ដែលជាតំណាង មកពីបណ្តារាជធានី-ខេត្តទាំង២៥ ក្នុងនោះមានក្រសួងការពាជាតិ និងក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់​ដើម្បីជាទុនក្នុងការបង្កើតក្លិបរបស់ខ្លួនបន្ថែម ត្រៀមចូលរួមក្នុងការប្រកួតជើងឯកជាតិ ៕ សារីម


ចែករំលែក៖