ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្យោប្តវេសន៍ បណ្តេញជនជាតិចិនចំនួន២៣២នាក់ ទៅប្រទេសកំណើតវិញ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រីចំនួន៣៨នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើការបណ្តេញឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ហើយបានប្រព្រឹត្តបទល្មើស ជម្រឹតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ហើយបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្នុងខេត្តតសកែវ ទើបតែនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ ជនសង្ស័យទាំង២៣២នាក់ ត្រូវបានបណ្តេញឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ តាមច្រកទ្វារអន្តរជាតិពោធិចិនតុង និងតាមជើងយន្តហោះ របស់សាធារណរដ្ឋប្រជាមានិតចិន ។

តាមប្រសាសន៍លោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង២៣២នាក់ មានស្រី៣៨នាក់ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា និងបានប្រព្រឹត្តបទល្មើស ជម្រឹតតាមប្រព័ន្ធអុីនធឺណេត ហើយត្រូវបានកងសន្តិសុខប្រទេសចិនរួមសហការជាមួយ នាយកដ្ឋានបរឆាំងភេវកម្មនិងឧក្រិតកម្មឆ្លងដែន សមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ស្រាវជ្រាវបង្ក្រាបចាប់ខ្លួន បានកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក នៅក្នុងខេត្តតាកែវ មាន៤គោលដៅផ្សេងគ្នា នៅក្នុងស្រុកត្រាំកក់ ចំនួន២កន្លែង និងស្រុកបាទី ចំនួន២កន្លែង ។

ក្រោយពីបង្ក្រាបចាប់ខ្លួនបាន ជនសង្ស័យទាំងនេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ រួមសហការជាមួយកងសន្តិសុខ របស់ប្រទេសចិន ធ្វើការចាត់បញ្ជូនឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារអន្តរជាតិពោធិចិនតុង តាមជើងយន្តហោះ របស់ប្រទេសចិន ៕ តុង​សីហា


ចែករំលែក៖