ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទបើកវគ្គហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ អ៊ុយ សារិន អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ កាលពីថ្ងៃ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ទី៣០ ខែ មេសា ឆ្នាំ២០១៨នេះបានបើកវគ្គហ្វឹក​ហ្វឺនជំនាញការពារគីមីសាស្ត្រជំនាន់​ទី៧ នៅ សាលាការពារគីមីសាស្ត្រលង្វែក។

យោងតាមរបាយការណ៍បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះ គឺមានគោលបំណង ដើម្បី ពង្រឹង និងពង្រីកជំនាញឯកទេសការពារ គីមីសាស្ត្រឲ្យមានការរីកចម្រើនក្នុងវិស័យការពារសារធាតុគីមីពុលដែលបណ្តា ប្រទេសជឿនលឿននៅលើពិភពលោក កំពុងតែប្រឆាំង និងរិះរកវិធីដើម្បីទប់ស្កាត់ រាល់ការប្រើប្រាស់សារធាតុគីមីពុលដែលជាហេតុនាំមកនូវមហន្តរាយដល់មនុស្សជាតិនៅក្នុងតំបន់ និងពិភពលោក។ វគ្គ ហ្វឹកហ្វឺននេះ ក៏ដើម្បី លើកកម្ពស់ស្មារតី និងធានាការពារអាវុធគីមីឲ្យកងយោធពល ខេរភូមិន្ទ ដែលកំពុងមានការអភិវឌ្ឍ និង សមស្របទៅតាមគោលគំនិតជាយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការ ពារបូរណភាពទឹកដី អាយុជីវិតយោធិន និងប្រជាពលរដ្ឋ។

លោកនាយឧត្តមសេនីយ៍ អ៊ុយ សារិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ ខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតី ទទួលខុសត្រូវរបស់ទីចាត់ការការពារគីមី សាស្ត្រ ដែលបានសហការល្អជាមួយទីចាត់ការហ្វឹកហ្វឺននិងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុង ការរៀបចំឯកសារ កម្មវិធីសិក្សា សម្រាប់ វគ្គនីមួយៗ ទទួលបានជោគជ័យ​តាម​ផែន ការ​កំណត់ ។ លោកនាយឧត្តមសេនីយ៍ អ៊ុយ សារិនបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺន ជំនាញការពារគីមីសាស្ត្រ គឺពិតជាឆ្លើយ តបយ៉ាងត្រឹមត្រូវបំផុតទៅនឹងចរន្តនៃការ បង្កើនសមត្ថភាពធនធានមនុស្សរបស់កងទ័ពកម្ពុជា។

លោកនាយឧត្តមសេនីយ៍បានផ្ដាំផ្ញើ ដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ សិក្សារៀនសូត្រគោរពវិន័យស្វែងយល់ រាល់បទពិសោធន៍ ក្នុងដំណាក់កាលហ្វឹក ហាត់ និងត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ លើកកម្ពស់មនសិការជាតិ ហ៊ានធ្វើពលីកម្ម គ្រប់បែបយ៉ាងចំពោះជាតិ គោរពឲ្យបាន ម៉ឺងម៉ាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ បានដាក់ចេញ៕ ហេង សូរិយា


ចែករំលែក៖