ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន២ខ្នងទាំងព្រឹក

ចែករំលែក៖

ខេត្តសៀមរាប៖ អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន២ខ្នង កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួល សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ យើងបានបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឲ្យឆេះរាលដាលដល់លំនៅឋានផ្សេងទៀត ។

រហូតមកដល់ពេលនោះ ពុំទាន់បានទទួលព័ត៌មានជាក់លាក់ណាមួយ និងខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ រង់ចាំ ព័ត៌មានលម្អិត ៕ ប៊ុនរិទ្ធី


ចែករំលែក៖