ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះសំណាក់២៤ម៉ោងយីហោ «ឡាសង់តេ» ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះ ផ្ទះសំណាក់២៤ម៉ោង យីហោ «ឡាសង់តេ» បង្កជាហុយផ្សែងខ្មួលខ្មាញ់ ចេញពីកន្លែងម៉ាសុីនភ្លើង ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់២៤ម៉ោង ឡាសង់តេ ស៉្បា និង ម៉ាស្សា តាមផ្លូវ១៩៦៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា គេមិនទាន់ដឹងថា ភ្លើងផ្តើមឆេះដោយមូលអ្វីនៅឡើយទេ ស្រាប់តែនៅវេលាម៉ោងខាងលើ ផ្សែងលាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីខាងក្នុងកន្លែងដាក់ម៉ាសុីនភ្លើង បង្កឲ្យភ្ញាក់ផ្អើល ។ ប្រភពបន្តទៀតថា ទីតាំងកើតហេតុ មានឡដុតយកចំហាយ ស្អំ ស្ទីម មួយចំហៀង មួយចំហៀងទៀតកន្លែងដាក់ម៉ាសុីនភ្លើង ហើយក្រោយពីផ្សែង ភ្លើងឆេះហុយខ្មួល ចេញមក ភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ ។

ករណីខាងលើ មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ ខណៈដែលភ្លើងកំពុងឆេះ កម្លាំងជួយអន្តរាគមន៍នៅបន្តជួយនៅឡើយ ។ តែបើតាមការសន្និដ្ឋាន ភ្លើងឆេះចេញពៅ ម៉ាសុីន ទោះជាយ៉ាងណាក្តីរងចាំសមត្ថកិច្ចជំនាញស្រាវជ្រាវ បន្ត ៕តុង សីហា


ចែករំលែក៖