ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះរោងសិប្បកម្មកែឆ្នៃឈើធ្វើតុទូមួយដង្ហើមចង្រឹត បណ្ដាលឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ មានករណីទុស្សេខ្សែភ្លើងក្នុងរោងសិប្បកម្មកែឆ្នៃឈើ ធ្វើតុ ទូមួយកន្លែង ក្បែរអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានជាខ្លាំងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយចេញយ៉ាងខ្លាំងពីក្នុងរោងសិប្បកម្មឈើដែលកែឆ្នៃរួច ដោយឃើញដូច្នេះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ផងដែរ ហើយភ្លាមៗ បុគ្គលិកជាច្រើននាក់ដែលធ្វើការនៅរោងសប្បកម្មនោះ បានជួយអន្តរាគមន៍ម្នាក់មួយដៃមួយជើង ដោយមានអ្នកខ្លះតទុយយោទឹកមកបាញ់ អ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ មិនយូរប៉ុន្មាន ក៏បានរលត់ទៅវិញផងដែរ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។

ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ធានថា គឺជាករណីឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យទុស្សេខ្សែភ្លើង ឆាបឆេះយ៉ាងនេះ ៕ ភារ៉ា ដង្កោ


ចែករំលែក៖