ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យរាលឆេះចំការក្រូច អស់ជិត១០ហិកតា

ចែករំលែក៖

ខេត្តកណ្តាល៖ អគ្គិភ័យមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលឆាបឆេះចំការក្រូចជិត១០ហិកតា ធ្វើឲ្យសមត្ថកិច្ចអន្តាគមន៍រត់ឆ្វេចឆ្វាច ក្នុងការជួយសង្គ្រោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី នៅចំណុច ៖ ដីចំការក្រូចឈ្មោះ សុខ ឡេង នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ម្ចាស់ចំការឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយ កម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានពន្លត់ទាំងស្រុង នៅវេលាម៉ោង ២០និង៣០នាទី និងប្រើប្រាស់ឡានទឹកចំនួន០៣គ្រឿង អស់ទឹកចំនួន១០ឡាន ។

សន្និដ្ឋានរបស់សមត្ថកិច្ច និងម្ចាស់ចំការ មូលហេតុនៃការឆេះបណ្តាលមកពី ការដុតសំរាម និងចោលកន្ទុយបារី ។ ករណីអគ្គិភ័យនេះ មិនបានប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ និងដំណាំផ្សេងៗនោះទេ ៕​​ ឆ ដា


ចែករំលែក៖