ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះព្រៃកក់នៅជិតស្ថានីយប្រេងឥន្ធនៈឡិម ឡុង ជិតផ្សារទួលពង្រ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

ចែករំលែក៖

 

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះព្រៃកក់មួយកន្លែងដែលមានទីតាំង ជិតផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គីភ័យ មកបាញ់ពន្លត់ ព្រោះខ្លាចរាលដាលដល់ស្ថានីយប្រេងឥន្ធនៈ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅជាប់ និងស្ថានីយប្រេងឥន្ធនៈ lim long តាមបណ្តោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅក្បែរបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញផ្សែងហុយចេញពីចំណុចកណ្តាលដោយសង្ស័យថា មានគេបោះកន្ទុយបារីចូល។ ក្រោយមកទើបបង្កជាអណ្តាតភ្លើងហុយផ្សែងខ្មួលខ្មាញ់ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្តត់អគ្គីភ័យមកបាញ់ពន្លត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការពន្លត់អគ្គីភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង របស់កងពល់តូចលេខ៧០ចំនួន២គ្រឿង និងរបស់សាលាខណ្ឌពោធិ៍សែនជ័យចំនួន១គ្រឿងផងដែរ ហើយអគ្គីភ័យ ក៏បានរលត់ទៅវិញដោយមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងស្ថានីយ ដែលនៅក្បែរនោះទេ។

សមត្ថកិច្ចបានបន្តថា ជំហានដំបូងអាចសន្និដ្ឋានថា អាចមានអ្នកជក់បារីហើយបោះកន្ទុយចូលប៉ះចំកក់ដែលស្ងួតទើបចេះបែបនេះ៕ សុខាសែនជ័យ
image1 image2 image3

55 re


ចែករំលែក៖