ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកស្ករគ្រាប់កៅស៊ូដបប៊លមីន នៅខណ្ឌសែនសុខ សង្ស័យទុស្សេខ្សែភ្លើង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈអគ្គីភ័យចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោរសន្ធៅឃ្លាំងស្តុកស្ករគ្រាប់កៅស៊ូដបប៊លមីន ដែលសង្ស័យបណ្តាលមកពីករណីទុស្សេខ្សែភ្លើង ។

ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្លាំងមានសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកាន់ទីតាំងកើតហេតុដើម្បីបាញ់ទឹកពន្លត់ភ្លើងផងដែរ ហើយគេនៅមិនទាន់ដឹងពីទំហំខូចខាតនៅឡើយទេ ៕ តុង សីហា

 


ចែករំលែក៖