ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះផ្ទះពលរដ្ឋមួយខ្នងក្នុងសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ អគ្គីភ័យបានឆាបឆេះលំនៅឋានពលរដ្ឋស្ថិតនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បញ្ជាក់ថា ករណីនេះ គេមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីឡើយ ។ អគ្គិភ័យនេះបានឆាបឆេះផ្ទះអស់មួយខ្នង តែមិនបានរាលដាលទ្រង់ទ្រាយធំទៅកាន់ផ្ទះពលរដ្ឋដែលនៅក្បែរខាងឡើយ ក៏ដោយសារអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា ៕ តាឡឹម


ចែករំលែក៖